មូលដ្ឋានស្រាវជ្រាវ
Research Foundation Cambodia
មូលដ្ឋានស្រាវជ្រាវ លើកកម្ពស់ចំណេះដឹងស្រាវជ្រាវ វិទ្យាសាស្ត្រស្ថិតិ និងជួយបង្កើនសមត្ថភាព សិស្ស និស្សិត លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ បុគ្គលិក និង សាស្ត្រាចារ្យ។
អំពីមូលដ្ឋានស្រាវជ្រាវ (Research Foundation)
មូលដ្ឋានស្រាវជ្រាវ (Research Foundation) ជួយបង្កើតសមត្ថភាពចំណេះដឹងផ្នែក ស្រាវជ្រាវ និងស្ថិតិវិទ្យា។
ទីតាំងមូលដ្ឋានស្រាវជ្រាវស្ថិតនៅ ខេត្តកំពង់ចាម និងនៅ រាជធានីភ្នំពេញ ដោយផ្តោតលើ៖
- • ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាជីវៈ (Biotechnology)៖
- • ការកែច្នៃកាកសំណល់អនុផលកសិ-ឧស្សាហកម្ម (Agro-Industrial Valorization)៖
- • ស្ថិតិវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍សូហ្វវែរ (Biostatistics & Computation)៖
ទស្សនវិស័យ & បេសកកម្ម
Research Foundation Mission
- បង្កើតដំណោះស្រាយកសិកម្មបៃតង កាត់បន្ថយការប្រើប្រាស់ជីគីមីដែលបំផ្លាញដី។
- ជួយសម្រួលដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ឱ្យមានលទ្ធភាពទទួលបានសៀវភៅ និងកម្មវិធីស្ថិតិងាយស្រួលប្រើប្រាស់។
- លើកកម្ពស់ស្នាដៃស្រាវជ្រាវជាតិលើឆាកអន្តរជាតិតាមរយៈការបោះពុម្ពផ្សាយបែប Peer-Reviewed។
សៀវភៅសិក្សាស្រាវជ្រាវ & ការវិភាគទិន្នន័យ
សៀវភៅបោះពុម្ពជាភាសាខ្មែរ រៀបចំតាមស្តង់ដារបច្ចេកទេស និងក្បួនវិទ្យាសាស្ត្រជាក់ស្តែង
កម្មវិធីស្ថិតិ & ឧបករណ៍ស្រាវជ្រាវសម្រាប់លក់
កម្មវិធីដែលត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់អ្នកស្រាវជ្រាវ និងស្ថាប័នកម្ពុជា
Research Foundation Analyzer v6.0 (RF Analyzer)
កម្មវិធីគណនាស្ថិតិកសិកម្ម ជីវវិទ្យា និងវិទ្យាសាស្ត្រដី ដែលគាំទ្រការវិភាគទិន្នន័យយ៉ាងពេញលេញ៖ CRD, RCBD, Factorial Experiments, Tukey's HSD, Duncan Multiple Range Test, និង Pearson Correlation Heatmaps។
កញ្ចប់កូដ & ឧបករណ៍ជំនួយស្រាវជ្រាវ (Research Tools & Scripts)
ស្នាដៃសិក្សាស្រាវជ្រាវបោះពុម្ពផ្សាយ
ការស្រាវជ្រាវបែប Peer-Reviewed លើទស្សនាវដ្តីវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ
ស្ថាបនិកមូលដ្ឋានស្រាវជ្រាវ
អ្នកជំនាញជីវបច្ចេកវិទ្យាកសិកម្ម ស្ថិតិវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍សូហ្វវែរ
លោក អិន សុខរ៉ា (In Sokra)
Founder & Principal Investigator (PI) • M.Sc. in Biotechnology
សាស្ត្រាចារ្យឧត្តមសិក្សា និងអ្នកស្រាវជ្រាវឯករាជ្យ
លោក អិន សុខរ៉ា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវបច្ចេកវិទ្យា (M.Sc. in Biotechnology) ពីសាកលវិទ្យាល័យបច្ចេកវិទ្យាសុរនារី (Suranaree University of Technology)។ លោកជាស្ថាបនិកនៃមូលដ្ឋានស្រាវជ្រាវ និងជាអ្នកអភិវឌ្ឍន៍កម្មវិធី Research Foundation Analyzer (RF Analyzer)។ លោកបានបោះពុម្ពផ្សាយ និងចូលរួមនិពន្ធអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនលើទស្សនាវដ្តីជាតិ និងអន្តរជាតិលើផ្នែកមីក្រូជីវសាស្រ្ត ការផ្អាប់កាកសំណល់កសិកម្ម និងជីវស្ថិតិ។